EUVIMEDEUVIMED entdecken
Crossref

Introducing the Cambodian Journal of Education and STEM: A MoEYS Initiative to Promote Research and Publication in Cambodian Higher Education

Kreng Heng, Say Sok, Kimkong Heng

Cambodian Journal of Education and STEM · 2023

DOI: 10.62219/cjes.2023111 ↗

Kurz gefasst

Fachartikel in der Zeitschrift Cambodian Journal of Education and STEM, 2023. Verfasst von Kreng Heng und 2 weiteren Autor:innen.

AbstractBibliografische AngabenZitierenVerwandte Studien

Abstract (Originalsprache)

សូមស្វាគមន៍ការមកដល់នៃការបោះពុម្ពផ្សាយលើកដំបូងរបស់ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ដែលជាការបោះពុម្ពផ្សាយលេខទី១ ក្នុងឆ្នាំទី១។ ក្នុងនាមជាសហនិពន្ធនាយក យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការណែនាំទស្សនាវដ្តីស្រាវជ្រាវមួយនេះដល់លោក លោកស្រី និងអ្នកអានទាំងអស់គ្នា។ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម មានអក្សរកាត់ជាភាសាខ្មែរ «ទ.ក.អ.ស.» និងមានឈ្មោះជាភាសាអង់គ្លេសថា Cambodian Journal of Education and STEM ឬហៅជាខ្លីជាភាសាអង់គ្លេសថា CJES (ស៊ីជេស)។ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ជាទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត បោះពុម្ពអត្ថបទស្រាវជ្រាវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីអ្នកជំនាញ (peer-reviewed journal)។ ទស្សនាវដ្ដីស្រាវជ្រាវនេះ មានគោលបំណងលើកកម្ពស់ការស្រាវជ្រាវនៅកម្ពុជា តាមរយៈការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ ផ្នែកអប់រំ ស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងកសិកម្ម ជាភាសាខ្មែរ ដើម្បីបង្កើនធនធានសិក្សាសម្រាប់គាំទ្រការសិក្សា និងការស្រាវជ្រាវរបស់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង សាធារណជនខ្មែរទូទៅ។ ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវជាភាសាខ្មែរ ជាចំណែកមួយដ៏សំខាន់ ក្នុងការបង្កើនចំនួនអ្នកស្រាវជ្រាវនៅកម្ពុជា ដែលពួកគេនឹងអាចចូលរួមកាន់តែសកម្មក្នុងវេទិកាស្រាវជ្រាវថ្នាក់ជាតិនានា ជាពិសេសវេទិកាស្រាវជ្រាវថ្នាក់ជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា។

Zitieren

APA

Heng, K., Sok, S., & Heng, K. (2023). Introducing the Cambodian Journal of Education and STEM: A MoEYS Initiative to Promote Research and Publication in Cambodian Higher Education. Cambodian Journal of Education and STEM. https://doi.org/10.62219/cjes.2023111

Vancouver

Heng K, Sok S, Heng K. Introducing the Cambodian Journal of Education and STEM: A MoEYS Initiative to Promote Research and Publication in Cambodian Higher Education. Cambodian Journal of Education and STEM. 2023. doi:10.62219/cjes.2023111

BibTeX
@article{Heng2023,
  author = {Heng, Kreng and Sok, Say and Heng, Kimkong},
  title = {Introducing the Cambodian Journal of Education and STEM: A MoEYS Initiative to Promote Research and Publication in Cambodian Higher Education},
  journal = {Cambodian Journal of Education and STEM},
  year = {2023},
  doi = {10.62219/cjes.2023111}
}
Kostenlos starten →